ទំហំ A4 1ដុំមាន 1000 សន្លឹក បាតលឿង សម្រាប់បកបិត ព្រីនជា ប័ណ្ណដឹកជញ្ជូន ក្រដាសដូរហ្គាស ផ្សេងៗច្រើនទៀត...
ទំហំ A4
1ដុំមាន 1000 សន្លឹក
បាតលឿង
សម្រាប់បកបិត ព្រីនជា ប័ណ្ណដឹកជញ្ជូន ក្រដាសដូរហ្គាស ផ្សេងៗច្រើនទៀត...
សៀវភៅថ្មី "របៀបតែងសេចក្ដីខ្មែរបែបពន្យល់"
ជាសៀវភៅជំនួយផ្នែកគំនិត ជាគំរូ និងសម្រាប់បន្ថែមជាឯកសារជូនដល់ប្អូនៗដែលចង់ចេះ ចង់ដឹងអំពីរបៀបសរសេរតែងសេចក្ដីខ្មែរបែបពន្យល់បន្ថែមទៀត។
មាតិកាសំខាន់ៗ៖
• សេចក្តីផ្ដើម
• អំពីសំណេរតែងសេចក្តីខ្មែរ
• ប្រភេទនៃប្រធានតែងសេចក្ដីបែបពន្យល់
• វិធីសាស្រ្តសរសេរតួសេចក្តី
• តំណគំនិតបកស្រាយមួយទៅគំនិតបកស្រាយមួយទៀត
• វិធីសាស្រ្តសរសេរសេចក្តីបញ្ចប់
• កម្រងប្រធានគំរូ (ចំនួន៣០គំរូ)
• បញ្ជីត្រួតពិនិត្យ៖ ចំណុចកត់សម្គាល់មួយចំនួនដែលគប្បីធ្វើ
• ប្រធានតែងសេចក្តីធ្លាប់ចេញកន្លងទៅ (១៩៩៤-២០១៩)
- និពន្ធនិងរៀបរៀងដោយ៖ ជាង រ៉ាវី (បរិញ្ញាបត្រជាន់ខ្ពស់ ភាសាវិទ្យា)
- កម្រាស់៖ ៣៧៦ទំព័រ A5
- ប្រភេទក្រដាស៖ កាកអំពៅ
តើពេលអានសៀវភៅ “ វិធីសាស្ត្រជាប់អាហារូបករណ៍ទៅក្រៅប្រទេស ” រួច តើខ្ញុំនឹងទទួលបានអាហារូបករណ៍ទេ?
មុននឹងឆ្លើយនូវសំណួរមួយនេះ អ្នកគួរសួរខ្លួនឯងថាតើអ្នកបានពង្រឹងសមត្ថភាព បានខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវស្វែងយល់ពីអាហារូបករណ៍ ចំណុចត្រៀមខ្លួនសំខាន់ៗក្នុងបេក្ខភាពបានកម្រិតណា និងបានយកចំណុចទាំងអស់នេះយកទៅអនុវត្តក្នុងការស្នើសុំអាហារូបករណ៍ឬនៅ?
----------------------------------------------
អានសៀវភៅ វិធីសាស្រ្តជាប់អាហារូបករណ៍ទៅក្រៅប្រទេស ដើម្បី ៖
• ស្គាល់អាហារូបករណ៍ល្បីសម្រាប់ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង Exchange
• ស្វែងរកអាហារូបករណ៍ដែលបើកទូលាយសម្រាប់បេក្ខជនពីគ្រប់បណ្តាប្រទេស និង អាហារូបករណ៍ដែលគេមិនសូវស្គាល់
• រៀនសរសេរសំណេរសំខាន់ៗ៖ Personal Statement, Study Objective, Research Proposal, Motivation Letter
• រៀនពីអត្ថបទសំណេរដែលទទួលបានជោគជ័យ ៥០ ទៅកាន់អាហារូបករណ៍ Australia Award, Chevening, New Zealand, Erasmus Mundus, Endeavor, Fullbright, MEXT, Joint Japan/World Bank, TFAS, Korean & Chinese Scholarships
• ស្គាល់សំណួរពិតនៅក្នុងវគ្គសម្ភាសន៍នៃអាហារូបករណ៍ល្បីៗ
• ត្រៀមឆ្លើយសំណួរពិបាក ៣០ នៅក្នុងវគ្គសម្ភាសន៍
“អ្វីដែលធ្វើឱ្យយើងឈឺចាប់នៅថ្ងៃនេះ វានឹងធ្វើឱ្យយើងរឹងមាំនៅថ្ងៃស្អែក។ ថ្នាំដែលពិបាកលេបនៅថ្ងៃនេះ វានឹងព្យាបាលជំងឺរបស់យើងឱ្យជានៅថ្ងៃមុខ។ រឿងរ៉ាវដែលយើងជួបប្រទះនៅថ្ងៃនេះ គឺជាមេរៀនដែលយើងត្រូវរៀនពេញមួយជីវិត”
តម្លៃ : ៣២,០០០៛
ទន្សាយជានរណា ?
ពេលដែលវត្ថុមួយស្ថិតនៅក្នុងដៃរបស់យើង ពេលនោះយើងមើលមិនឃើញពីតម្លៃរបស់វាទេ ប៉ុន្ដែនៅពេលដែលបាត់បង់ទើបដឹងច្បាស់ពីតម្លៃរបស់វត្ថុមួយនោះ ខណៈពេលដែលយើងឃ្លាតពីគ្នា មើលមិនឃើញទៅមិនដល់ ទើបខ្ញុំដឹងច្បាស់ថាបេះដូងរបស់ខ្ញុំត្រូវការអ្វី ខ្ញុំមិនមែនត្រឹមអាណិតបងបុលទេ តែវាជាក្ដីស្នេហាពិតដែលមិនអាចបដិសេធបាន។
តម្លៃ : ៣៦,០០០៛
មិនមែនគ្រាន់តែមានចំណេះដឹងទេ
[...]សង្គមមិនល្អ ពីព្រោះមានមនុស្សអាក្រក់ និងមនុស្សអាត្មានិយមច្រើន។ សង្គមល្អ ត្រូវតែចាប់ផ្តើមពីមនុស្សល្អ។ មនុស្សល្អ ត្រូវការផ្តល់ការអប់រំល្អ។ ការអប់រំល្អ ត្រូវការការអប់រំដែលមិនមែនគ្រាន់តែជាចំណេះដឹង និងជំនាញប៉ុណ្ណោះទេ តែត្រូវអប់រំចរិតលក្ខណៈមនុស្សក្នុងសង្គម និងអប់រំសីលធម៌មនុស្ស។
មនុស្សដែលមានការអប់រំខ្ពស់ តែគ្មានចរិតជាមនុស្សខ្ពង់ខ្ពស់ គ្មានសីលធម៌ខ្ពស់ គ្មានគុណធម៌ខ្ពស់ គ្មានមនុស្សធម៌ខ្ពស់ គឺមិនអាចយកប្រើការបាន ឬបម្រើសង្គមបានទេ។ ការសាបព្រោះចំណេះដឹងគឺជាការណ៍ល្អ តែបើសាបព្រោះចំណេះដឹងមិនចំមនុស្សល្អ គឺស្មើនឹងសាបព្រោះគ្រោះកាចអាក្រក់ដល់សង្គមទាំងមូល។ លី ក្វាន់យូ ពោលថា “វប្បធម៌យ៉ាងណា ផ្លែផ្កាសង្គមបែបនោះ។”
តម្លៃ : ៣២,០០០៛
និទ្ទេសA ប្រហែលជាជោគជ័យដ៏ធំមួយនៅក្នុងជីវិតសិក្សាដែលសិស្សជាច្រើនតែងតែប្រាថ្នាចង់បាន ប៉ុន្តែនិទ្ទេសមួយនេះមិនមែនជាគោលដៅចុងក្រោយនៃជីវិតរបស់អ្នកទេ! ទោះបីអ្នកទទួលបានឬមិនទទួលបាននិទ្ទេសA ក៏ជីវិតរបស់អ្នកនៅតែបន្តដំណើរទៅមុខ ដូច្នេះហើយ ចូរខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព កុំបណ្ដោយឱ្យនិទ្ទេសមកកំណត់ជោគវាសនារបស់អ្នក នោះលទ្ធផលដែលអ្នកទទួលបានប្រាកដជាមិនធ្វើឱ្យអ្នកស្ដាយក្រោយឡើយ។
តម្លៃ : 25,000៛
ខ្លឹមសារសំខាន់ៗដើម្បីមានសេចក្តីសុខ៖
🌸 អ្នកអាចផ្លាស់ប្តូរជីវិតខ្លួនឯង ដោយការគិតដែលមានក្តីសុខម្តងមួយៗ ។
🌸យកចិត្តទុកដាក់ទៅលើតែការគិតណាដែលនាំឲ្យអ្នកមានសេចក្តីសុខកុំទៅរវីរវល់នឹងការគិតណាដែលនាំឲ្យអ្នកគ្មានសេចក្តីសុខ ។
🌸 បើអ្នកកាន់តែគិតវិជ្ជមានច្រើនប៉ុនណា អ្នកក៏នឹងកាន់តែមានសេចក្តីសុខច្រើនប៉ុណ្ណោះ ។
🌸 ពេលអ្នកមានសេចក្តីសុខ អ្នកនឹងស្រូបទាញអ្នកដែលមានសេចក្តីសុខព្រមទាំងស្ថានការណ៍ និងហេតុការណ៍ដែលនាំឲ្យកើតមានសេចក្តីសុខចូលមកក្នុងជីវិតរបស់អ្នក។
🌸 ចូរឈប់គិតដល់ភាពល្វីងជូរចត់កន្លងមក។ បើរវល់តែសញ្ជឹងគិតដល់រឿងលំបាកក្នុងអតីតកាល អ្នកនឹងកាន់តែស្រូបទាញស្ថានការណ៍លំបាកចូលមករកខ្លួនឯងកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន ។
🌸 ជំនឿទៅលើគំនិតអវិជ្ជមាន គឺជាកត្តាជម្រុញដ៏សំខាន់បំផុត ដែលធ្វើឲ្យមនុស្សលោកយើងគ្មានសេចក្តីសុខ ។
🌸 ព្យាយាមបំពេញគំនិត និងអារម្មណ៍វិជ្ជមានដល់ខ្លួនឯងជានិច្ច ព្រោះពេលគំនិតវិជ្ជមានទៅនៅត្រង់ណា គំនិតអវិជ្ជមាននឹងគ្មានទីឈរនៅត្រង់នោះ ។
តម្លៃ : ១៥,០០០៛
បង្ហាញ 0-60 ផលិតផល