ធ្វើដូចម្ដេចដើម្បីអាចលក់ទំនិញផ្ទាល់ខ្លួនលើ Angkor Mall បាន ?
តើត្រូវធ្វើដូចម្ដេចដើម្បីដាក់លក់ទំនិញរបស់យើងផ្ទាល់ខ្លួននៅលើផ្លេតហ្វមលក់ទំនិញ AngkorMall បាន ?
ត្រូវទាក់ទងជាមួយក្រុមការងាររបស់ AngkorMall ដែលមានជាអាថ លេខទូរស័ព្ទ តេឡេក្រាម ហ្វេសប៊ុក ហ្វេសប៊ុកផេក ដែលមាននៅក្នុង AngkorMallCenter.com ស្រាប់ ។
តើការដាក់លក់ទំនិញលើ AngkorMall ត្រូវបង់ប្រាក់ ឬកាត់ភាគរយពីអ្នកដែលដាក់លក់ទំនិញយ៉ាងដូចម្ដេចខ្លះ?
ការបង្កើត Stores នៅក្នុង AngkorMall បង់ប្រាក់តែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ និងមិនមានកាត់ភាគរយបន្ថែមនោះទេ ។
តើទូទាត់ប្រាក់ពីអតិថិជនដោយវិធីណាខ្លះ ពេលមានការបញ្ជាទិញ?
ទូទាត់ជាមួយម្ចាស់ Store ផ្ទាល់ ដោយការផ្ញើតាម គណនីធនាគារ ឬវេរលុយតាមភ្នាក់ងារវេរលុយក្នុងស្រុកនានា ។
តើម្ចាស់ Store ខកខាន ឬហួសថ្ងៃបង់ប្រាក់ថ្លៃ Store ប្រចាំឆ្នាំ ទំនិញនៅបង្ហាញ ឬលុបចេញពី AngkorMall ដែរ ឬ ទេ?
ម្ចាស់ Store ខកខានបង់ប្រាក់ ទំនិញទាំងអស់នឹងត្រូវបាន បាំង (Hide) ដោយស្វ័យប្រវត្តបណ្ដោះអាសន្ន ។ ទំនិញទាំងអស់នឹងបង្ហាញជាធម្មតាវិញនៅពេលបង់ប្រាក់រួចរាល់ ។