វិធីងាយៗ ក្នុងការដាំ និងថែទាំ ផ្កាលីលី

វិធីងាយៗ ក្នុងការដាំ និងថែទាំ ផ្កាលីលី

១. ការជ្រើសរើសពូជ
- ផ្កាលីលី មានរូបរាងផ្កា និងពេលវេលារីកខុសគ្នា ។ ការដាំផ្កាលីលីជាច្រើនប្រភេទផ្សេងគ្នា នឹងធ្វើឱ្យផ្ការីកចេញមកមានសម្រស់កាន់តែស្អាត ។
- ចំពោះពូជផ្កាលីលី បងប្អូន អាចរកទិញបាននៅហាងលក់ផ្កានានា នៅក្នុងទីក្រុងភ្នំពេញ ឬអាចបញ្ជាទិញបាននៅលើហ្វេសប៊ុក Page របស់អ្នកលក់បានតែម្តង ។

២.ពេលវេលាដាំដុះ
- ជាទូទៅ គេចាប់ផ្តើមដាំផ្កាលីលីនៅចុងឆ្នាំ ពោលគឺចាប់ពីខែធ្នូ នៅពេលដែលអាកាសធាតុចុះត្រជាក់ ។ សម្រាប់ការដាំពីមើម គួរចាប់ផ្តើមពីខែកញ្ញា ព្រោះអាកាសធាតុត្រជាក់ អាចជួយឱ្យមើមចាប់ឫសបានល្អ និងជួយឱ្យផ្ការីកបានធំ ។
- សម្រាប់ការដាំនៅក្នុងផើង បងប្អូនអាចចាប់ផ្តើមបានគ្រប់ពេល ភាគច្រើន ចាប់ពីដើមខែមិថុនា ឡើងទៅ ។

៣.របៀបដាំដុះ
- បងប្អូនគួរដាំមើមលីលី ជម្រៅ៣ដងនៃកម្ពស់មើម បន្ទាប់មក លុបដីពីលើមើមឱ្យបានល្អ ។
- រក្សាគម្លាតមើមលីលី ឱ្យបានយ៉ាងតិច២០សង់ទីម៉ែត្រ ដើម្បីងាយស្រួលក្នុងការលូតលាស់ ។
- ដើម្បីឱ្យផ្កាចេញមកស្អាត បងប្អូនគួរដាំលីលី ៣-៥ប្រភេទជាមួយគ្នា ។
- ថែទាំ ដោយការដាក់ទឹកឱ្យបានល្អ ក្នុងពេលដាំដុះ ។

៤.ការដាំដុះ
- ដូចមើមផ្សេងទៀតដែរ លីលី មិនអាចដុះនៅក្នុងដីដែលសើមពេកនោះទេ ។ នៅពេលដាំ សូមលាយជាមួយស្លឹកឈើក្រៀមៗ ឬសារធាតុសរីរាង្គផ្សេងទៀត ដើម្បីជំនួយដល់ការលូតលាស់ឫស និងជួយឱ្យដីមានសំណើម ។
- ផ្កាលីលី គួរដាំនៅកន្លែងដែលពួកគេអាចទទួលបានពន្លឺព្រះអាទិត្យពេញ ឬយ៉ាងហោចណាស់ ពាក់កណ្តាលថ្ងៃ ។

៥.របៀបថែទាំ
- រក្សាដីដាំលីលី ឱ្យមានសំណើមបានល្អ តែមិនត្រូវជោគទឹកពេកនោះទេ ។
- បន្ថែមជីកំប៉ុស្តរៀងរាល់២សប្តាហ៍ ដើម្បីជំនួយទៅដល់ការលូតលាស់ ។
- ជាទូទៅ លីលី ផ្កាតែម្តងប៉ុណ្ណោះ ក្នុងមួយរដូវ ។ បងប្អូនអាចកាត់ផ្កាដែលរោយចោល ដូច្នេះ ដើមលីលី មិនចំណាយថាមពលដើម្បីផលិតគ្រាប់ទេ ។


ដកស្រង់ចេញពី ទំព័រហ្វេសប៊ុក ផ្ទះមួយសួនមួយ ៕